ខែកក្កដា 13, 2012

ការប្រកួតបាល់ទះ វគ្គជម្រុះសម្រាប់ មណ្ឌលខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ Leo-Cup National Volleyball ឆ្នាំ២០១២ មាន៣ប្រកួតនៅថ្ងៃនេះ ។

ក្នុងពូល A ដែលលេងបាន២ប្រកួតហើយនោះ គឺក្រុមអាកាសចរណ៍ ខេត្តព្រះសីហនុ “ខ” ចាញ់ ក្រោមថ្វី ដៃក្រុមកងទ័ពជើងទឹក ខេត្តព្រះសីហនុធ្ងន់ក ០-៣ ក្នុងលទ្ធផល គ្រាប់បាល់៩-២៥ ១៨-២៥ និង១៨-២៥ ហើយមួយប្រកួតទៀត ក្នុងពូល A ដដែលគឺ ក្រុមអង្គការ ភាពញញឹមនៃ កុមារ “ក” ឈ្នះក្រុមអាកាសចរណ៍ ខេត្តព្រះសីហនុ “ខ” វិញក្នុងលទ្ធផល៣-១ ជាមួយនឹង គ្រាប់ បាល់ ២៥-២១ ២៦-២៤ ១៩-២៥ និង២៥-១៧ ។
អត្តបទពី Dap_news

សម្រាប់ឯ១ប្រកួតក្នុងពូលB វិញនោះគឺ ក្រុមអាកាសចរណ៍ ខេត្តព្រះសីហនុ “ក” ចាញ់ក្រុម កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ដោយមិនអាចតដៃរួច បានផងដែរ ០-៣ ជាមួយនឹងគ្រាប់បាល់ ៨-២៥ ៧-២៥ និង ៣-២៥ ៕


ក្បួនដង្ហែរម៉ូតូធំអាស៊ានចំនួន៤០០គ្រឿងឆ្លងកាត់កម្ពូកជា

ខែកក្កដា 9, 2012

ក្បួនដង្ហែរម៉ូតូធំអាស៊ានចំនួន៤០០គ្រឿងបានឆ្លងកាត់កម្ពុជានៅថ្ងៃសៅរ៍ទី០៥ខែកក្កដាឆ្នាំ២០១២ នឹងបានសំរាក់នៅភ្នំពេញចំនួនមួយថ្ងៃនៅសណ្ឋាគារ ណាហ្គាវើល (Naga World) ។

ចុះព្រឹកឡើងនៅថ្ងៃអាទិត្យទី០៦ខែកក្កដាឆ្នាំ២០១២ ក្បួនដង្ហែរម៉ូតូធំបានចាកចេញពីភ្នំពេញធ្វើដំណើរទៅក្រុងប្រវត្តិសាស្រ្តសៀមរាប-អង្គរ នឹងទៅ នៅវាលា ម៉ោង ១ និង២៥នាទីរសៀលថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១២ និងធ្វើដំណើរចាកចេញពីខាងមុខ ប្រាង្គប្រាសាទអង្គរវត្តនៅវេលាម៉ោង ៣ និង៥៥នាទី រសៀលថ្ងៃដដែល។

ក្បួនដង្ហែរម៉ូតូចំអាស៊ាននេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងណាហ្គាវើល (Naga world) និងបណ្តា ក្រុមហ៊ុនមួយចំនួនទៀតរបស់ប្រទេសថៃផងដែរ។ ក្បួនម៉ូតូធំអាស៊ានមានជិត ៤០០គ្រឿង ហើយជាង ៣០០គ្រឿង មកពីបណ្តាប្រទេសសមាជិកអាស៊ាន រួមមានថៃ សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងម៉ូតូ ប្រមាណ ១០០គ្រឿងមកពីកម្ពុជា ហើយមាន ២១គ្រឿងមកពី សមាគមន៍ Iron Sport របស់ប្រទេស ម៉ាឡេស៊ី នៃសមាគមន៍អ្នកប្រណាំងម៉ូតូ។ ពួកអ្នកបើកម៉ូតូធូទាំងអស់នេះ សុទ្ធតែជាកីឡាករ-កីឡាការនី ប្រណាំងម៉ូតូ។
អត្តបទពី: Dap_News




គ្រឿងញៀនប្រមាណ​២,៥កោត​ ត្រូវបានដុតបំផ្លាញដោយអាជ្ញាធរ​ ប៉ាគីស្ថាន

ខែមិថុនា 27, 2012

នៅថ្ងៃអង្គារនេះ ជាថ្ងៃបុណ្យជាតិ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនអន្ដរជាតិ និងការជួញដូរគ្រឿងញៀន គេឃើញអាជ្ញាធរ នៅក្នុងប្រទេសប៉ាគីស្ថាន បានប្រមូលគ្រឿង ញៀនគ្រប់ប្រភេទប្រមាណ២,៥តោន ដើម្បីយកមកដុត បំផ្លាញចោល នៅជាយក្រុង ឥស្លាម៉ាដាន រដ្ឋធានីប៉ាគីស្ថាន ។សូមបញ្ជាក់ថា ប្រភពព័ត៌មានមិនបានបញ្ជាក់ អំពីសកម្មភាពនៃការរឹបអូសបាន តាំងពីពេលណានោះទេ ដោយគ្រាន់ តែចុះផ្សាយថា នៅថ្ងៃទី២៦នេះ ក្រុមអាជ្ញាធរ បង្ក្រាបគ្រឿងញៀន បាននាំគ្នាប្រមូលគ្រឿងញៀន ដែលមានតួលេខ បង្ហាញខាងលើយកមកដុតបំផ្លាញចោល និងចំថ្ងៃបុណ្យថ្នាក់ជាតិតែម្ដង ៕


Author Mark Dice on Fox News – Sending Documentary DVDs to Soldiers in Iraq

ខែមិថុនា 7, 2012

Author Mark Dice on Fox News – Sending Documentary DVDs to Soldiers in Iraq

ខែមិថុនា 7, 2012

បានរកឃើញគ្រោងឆ្អឹងចម្លែក ដែលគេអះអាងថា ជាបិសាចជញ្ជក់ឈាម

ខែមិថុនា 7, 2012

អ្នកស្រាវជ្រាវប្រវតិ្តសាស្រ្តក្នុងទីក្រុងស៊ូស៊ូភូល នៃប្រទេស អាល់ស៊ីរី បានរកឃើញគ្រោងឆ្អឹងចម្លែក ដែលគេអះអាងថា ជាបិសាចជញ្ជក់ឈាម កាលពីដើមសតវត្សទី ២០។
បុរាណវិទូ ជនជាតិអាល់ស៊ីរី បានរកឃើញគ្រោងឆ្អឹងចម្លែក ពីរប្រភេទ ដែលមានអាយុកាលក្នុង យុគកណ្តាល ហើយនៅបរិវេណដើមទ្រូងលោហៈ ស្រូចដោតជាប់ ហើយបើតាមជំនឿ នៃជនជាតិអាល់ស៊ីរី បានឲ្យដឹងថា វត្ថុដែលជាប់នឹងដើមទ្រូង នៃគ្រោងឆ្អឹងនោះ គឺជាការសង្កត់វិញ្ញាណ មិនឲ្យសពក្លាយជាបិសាចជញ្ជក់ឈាម។
ប្រធានសារមន្ទីរជាតិអាល់ស៊ីរី បានថ្លែងបន្ទាប់ រកឃើញគ្រោងឆ្អឹងចម្លែកថា គ្រោះឆ្អឹងទាំងពីរប្រភេទ ដែលមានជាប់លោហៈស្រួច នៅនឹងដើមទ្រូងនោះ ត្រូវបានរក ឃើញនៅបរិវេណទន្លេខ្មៅ នៃទីក្រុង ស៊ូស៊ូភូល ហើយសាកសពទាំងនេះ ត្រូវគេប្រទះឃើញជាទូទៅ នៅក្នុងតំបន់មួយនៃប្រទេសអាល់ស៊ីរី កាលពីដើមសតវត្សទី ២០ ៕


អ៊ីតាលីោ: មានការរញ្ចួយដីជាលើកទី២កក្រើកឡើង

ខែ​ឧសភា 31, 2012

សាន់ ហ្វេលិក-អ៊ី់តាលីៈ យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ថា មានពលរដ្ឋ រាប់ពាន់ នាក់ បាននាំគ្នានៅផ្ដុំគ្នា បន្ទាប់ពីគេចជម្លៀស ពីលំនៅដ្ឋាន របស់ពួកគេ ដែលរងការ បំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដី ។
គេឃើញពលរដ្ឋអ៊ី តាលីរាប់ពាន់នាក់បាននៅផ្ដុំគ្នា នៅភាគឦសាន ប្រទេសអ៊ីែតាលី បន្ទាប់ពីមាន គ្រោះរញ្ជួយដី លើកទី២ កក្រើកឡើង ។
តាមរបាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃអង្គារមិ្សលមិញនេះ អ្នកស្លាប់ដោយសារគ្រោះ រញ្ជួយដីមាន ចំនួន១៦នាក់ និងរងរបួស២០០នាក់ បន្ទាប់ពី គ្រោះរញ្ជួយដី កើតឡើង៩ថ្ងៃ និងមានអ្នកស្លាប់៦នាក់ ផ្សេងទៀត ក៏បាន បាត់បង់ជីវិត ដែរ និងមានពលរដ្ឋរាប់ពាន់នាក់ គ្មានជម្រកស្នាក់នៅ ។
ពលរដ្ឋនៅក្រុង ពីសា និងវេនិក រងគ្រោះដោយសារគ្រោះរញ្ជួយដី ហើយផ្លូវជាច្រើនក៏ត្រូវរងការ ខូចខាតយ៉ាង ដំណំ ដែរ ខណៈដែលគ្រោះរញ្ជួយដី កើតឡើងមានរយៈចម្ងាយ ប្រមាណ៦០គីឡូម៉ែត្រ ពីភាគខាងកើត ក្រុង ប៉ាម៉ា កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ។
ប្រភពព័ត៌មាន បានចុះផ្សាយថា គ្រោះរញ្ជួយដី បានកើតឡើងតែ២-៣ម៉ោងប៉ុណ្ណោះ ដោយកម្រិត រញ្ជួយពី៥,១-៥,៣រ៉ិចទ័រ ។
អាជ្ញារនៅក្នុងតំបន់រងគ្រោះបានបញ្ជាក់ថា នៅពេលយប់ដែលមានករណីរញ្ជួយដីនោះក៏មាន បុរសម្នាក់ បាត់ខ្លួនរក មិនទាន់ឃើញ នៅឡើយ ។
នៅករណីរញ្ជួយដីនេះដែរ គេឃើញផ្ទះសម្បែង អគារ និងសំណង់ជាច្រើនរងការដួលរលំ នៅក្នុងតំបន់ ពីរខាងលើ ក្នុងនោះក៏មាន សាលារៀន មួយ ចំនួន រងការបំផ្លិចបំផ្លាញដែរ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតក៏រងការ បំផ្លាញផង ដែរ ។
គេបានដឹងថា នៅក្នុងខែមីនា ឆ្នាំ២០០៩ ក៏ធ្លាប់មានករណីរញ្ជួយដីមួយកើតឡើងដែរ ដោយកម្រិត រញ្ជួយមាន៦,៣ រ៉ិចទ័រ ដោយខណៈនោះពលរដ្ឋ អ៊ីមតាលី ប្រមាណ៣០០នាក់ បានបាត់បង់ជីវិត និងបំផ្លាញផ្ទះសម្បែង ពលរដ្ឋរាប់សិប ខ្នងទៀតផង ៕


ការសម្ភាន៍ ពីជីវិតភាពរបស់លោកយាយ សាយ សំបូរ

ខែ​ឧសភា 25, 2012

លោកយាយឈ្មោះ សាយ សំបូរ មានអាយុ 71ឆ្នាំ ស្រុកកំនើករបស់លោកយាយនៅ កំពុងត្រែក សព្វថ្ងៃលោកយាយរស់នៅ ពុងទឹក ភូមិអូរដូង ខេត្តព្រះសីហនុ។
លោកមានកូនចំនួន 3នាក់ ប៉ុន្តែកូនរបស់លោកយាយបានបាត់ខ្លួនពុំមានដំណឹងអស់រយះពេល 10 ឆ្នាំ(២នាក់) នៅពេលដែលលោកយាយនឹងលោកតាភ្លាសខ្លួនចេញពីពុលពត់មិនដឹងជាស្លាប់ ឬរស់ នៅសល់ដែលកូនស្រីដែលនៅក្បែងលោក ដែលបានរៀបអាពាហ៍ពិពាហ៍ហើយមានកូន២នាក់។
លោកយាយ នឹងលោកតាបានធ្វើការចំណាក់ស្រុកមករស់នៅខេត្តព្រះសីហនុ 10មកហើយ លោយយាយមករស់នៅទីនេះពុំមានផ្ទះសំបែងនឹងគេ និង ដីស្រែចំការ
សម្រាប់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មានដែលកូនស្រីម្នាក់ចេញទៅធ្វើនៅរោងចក្រ
បិតត្រាង មួយខែបានតែ 65$ តែប៉ុណ្ណោះ រីឯប្តីរបស់
លោកយាយឈ្មោះ សាយ សំបូរ មានអាយុ 71ឆ្នាំ ស្រុកកំនើករបស់លោកយាយនៅ កំពុងត្រែក សព្វថ្ងៃលោកយាយរស់នៅ ពុងទឹក ភូមិអូរដូង ខេត្តព្រះសីហនុ។
លោកមានកូនចំនួន 3នាក់ ប៉ុន្តែកូនរបស់លោកយាយបានបាត់ខ្លួនពុំមានដំណឹងអស់រយះពេល 10 ឆ្នាំ(២នាក់) នៅពេលដែលលោកយាយនឹងលោកតាភ្លាសខ្លួនចេញពីពុលពត់មិនដឹងជាស្លាប់ ឬរស់ នៅសល់ដែលកូនស្រីដែលនៅក្បែងលោក ដែលបានរៀបអាពាហ៍ពិពាហ៍ហើយមានកូន២នាក់។
លោកយាយ នឹងលោកតាបានធ្វើការចំណាក់ស្រុកមករស់នៅខេត្តព្រះសីហនុ 10មកហើយ លោយយាយមករស់នៅទីនេះពុំមានផ្ទះសំបែងនឹងគេ និង ដីស្រែចំការ
សម្រាប់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មានដែលកូនស្រីម្នាក់ចេញទៅធ្វើនៅរោងចក្រ
បិតត្រាង មួយខែបានតែ 65$ តែប៉ុណ្ណោះ រីឯប្តីរបស់ស្រីបានទៅចាំដីអោយគេ មួយខែ
15000៛។
ស្រីបានទៅចាំដីអោយគេ មួយខែ
15000៛៕
សម្ភាន៍​ដោយ:ខ្ញុំបាទ គង់ គីមហ៊ុយ


Hello world!

ខែ​ឧសភា 3, 2012